• 柬埔寨资讯

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ

作者:伤之恋失色的天 2024-10-8 12:30 607 人关注

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និង៤៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី និង មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា នឹងអមដំណើរសម្ដេចធិបតីចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលអាស៊ាននឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍​អាស៊ានឆ្ពោះទៅកាន់ការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់​ទំនាក់ទំនង​ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់​ការតភ្ជាប់និងភាពធន់នៅក្នុងតំបន់និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ននិងដែលកំពុង​កើតមានប្រកបដោយប្រសិទ្ធភាព។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំ​អា​ស៊ានជា​មួយតំណាងនៃយុវជនអាស៊ាន និង កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោក​មួយចំនួនទៀតក្នុងអំឡុងពេលកិច្ចប្រជុំកំពូលខាងលើ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕


路过

雷人

握手

鲜花

鸡蛋
原作者: 伤之恋失色的天 来自: https://www.jianhuadaily.com/20241006/258264