• 柬埔寨资讯

អង្គការសហប្រជាជាតិ៖ ក្រុមឧក្រិដ្ឋកម្ម តាមអ៊ីនធើណិតឆបោក…

作者:爱他电动小黄瓜 2024-10-9 20:30 503 人关注

អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធើណិត បោកបានប្រាក់ចំនួន ៣៧…

អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធើណិត បោកបានប្រាក់ចំនួន ៣៧ ប៊ីលានដុល្លារអាម៉េរិកនៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២៣ ថ្វីត្បិតតំបន់នេះព្យាយាមពង្រឹងច្បាប់យ៉ាងណាក៏ដោយ ប៉ុន្តែពួកឧក្រិដ្ឋជននៅតែបង្កើនប្រតិបត្តិការទូទាំងអាស៊ីអាគ្នេយ៍ដដែល។

ពួក Hacker ដែលធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណិត (រូបតំណាង)

របាយការណ៍របស់ការិយាល័យ UN ផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានឲ្យដឹងថា ទិដ្ឋភាពគំរាមកំហែងនៃឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍កំពុងវិវត្តលឿនជាងពេលណាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពអ៊ីនធើណិតខុសច្បាប់បានផ្ទុះឡើងខ្លាំងចាប់តាំងពីវិបត្តិកូវីដ-១៩ ខណៈប្រទេសនៅតំបន់មេគង្គបានក្លាយទៅជាចំណុចស្នូលសម្រាប់ក្រុមឧក្រិដ្ឋកម្មក្នុងការរៀបចំប្រតិបត្តិការនានា ដូចជារៀបចំការណាត់ជួបគូស្នេហ៍ ក្លែងបន្លំគ្រីបតូ លាងលុយកខ្វក់ និង លេងល្បែងស៊ីសងខុសច្បាប់ជាដើម។

ឧក្រិដ្ឋជនឆ្លងដែនដែលត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចាប់ខ្លួននាពេលកន្លងមក (រូបបរទេស)

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ដោយសារតែឧស្សាហកម្មនេះទទួលបានផលចំណេញខ្ពស់ បច្ចុប្បន្ននេះពួកឧក្រិដ្ឋជនមានគំនិតបង្កើតវិធីសាស្រ្តថ្មីៗ ដូចជាការប្រើប្រាស់កម្មវិធីមេរោគ ប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដើម្បីបំភាន់ភ្នែកនិងប្រើមុខមនុស្សក្លែងក្លាយ (Deepfake) ដើម្បីធ្វើប្រតិបត្តិការ ហើយបើកផ្សារក្រោមដីថ្មីៗនិងប្រើវិធីសាស្រ្តគ្រីបតូដើម្បីលាងលុយ។ លើសពីនេះ មានមនុស្សរាប់លាននាក់ត្រូវបានឧក្រិដ្ឋជនជួញដូរទៅប្រទេសទាំងនោះ និងបង្ខំឱ្យធ្វើការនៅក្នុងក្រុមឆបោកដែលយកកាស៊ីណូ សណ្ឋាគារ និង តំបន់សេដ្ឋកិច្ចពិសេស ជាកន្លែងបើកប្រតិបត្តិការ៕


路过

雷人

握手

鲜花

鸡蛋
原作者: 爱他电动小黄瓜 来自: https://www.jianhuadaily.com/20241008/258475