• 柬埔寨资讯

រយៈពេល ៨ ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ជាង ៤ លាននាក់

作者:相思蛊 2024-10-9 20:30 845 人关注

ក្នុង​រយៈពេល ៨ ខែនៃឆ្នាំ២០២៤ កម្ពុជា​ទទួល​បានភ្ញៀវ​ទេសចរ​បរទេស​ ជាង៤,២ លាន​នាក់…

ក្នុង​រយៈពេល ៨ ខែនៃឆ្នាំ២០២៤ កម្ពុជា​ទទួល​បានភ្ញៀវ​ទេសចរ​បរទេស​ ជាង៤,២ លាន​នាក់ ការ​វិល​ត្រឡប់​របស់​ទេសចរ​បរទេស​​សម្រេច​បាន​​ប្រមាណ​ជាង៩៧% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។​

​លោក តុប សុភ័ក្រ រដ្ឋលេខាធិការនិង​ជាអ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​មាន​ភាព​ខុសៗ​គ្នា​តាម​គោលដៅ​តំបន់​នីមួយៗ ​ដូចជា​ តំបន់​អេកូ​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន តំបន់​បេតិកភណ្ឌ​នៅ​ខេត្ត​សៀមរាប និង តំបន់​មាត់​សមុទ្រ ​តែ​និយាយ​ជា​រួម​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ការ​វិលត្រឡប់​មក​វិញ​នៃទេសចរបរទេស​សម្រេច​បាន​ប្រមាណ៩៧% ​បើធៀប​​រយៈពេល ៨ ខែដូចគ្នា​នៅ​​ឆ្នាំ២០២៣។ ​បើ​តាម​ការ​ព្យាករណ៍​ កម្ពុជា​អាច​ទទួល​បាន​ទេសចរ​បរទេស​ក្នុង​រង្វង់ ៦ លាន​នាក់នៅឆ្នាំ២០២៤។

គួររម្លឹកថា កាលពីឆ្នាំ២០១៩ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ប្រមាណ ៦,៦ លាន​នាក់ ដែលនេះ​ជា​កំណត់ត្រាខ្ពស់​បំផុតក្នុងវិស័យទេសចរណ៍កម្ពុជា។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ​បាន​ធ្វើឱ្យវិស័យទេសចរណ៍ក​ម្ពុជារងផល​ប៉ះពាល់យ៉ាងខ្លាំង ធ្វើឱ្យទេសចរ​បរទេស​ដែលធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​មក​ត្រឹម​ប្រមាណ ១,១ លាន​នាក់នៅឆ្នាំ២០២០ ឆ្នាំ២០២១មានត្រឹម​ ១៩ ម៉ឺន​នាក់ ​ឆ្នាំ២០២២កើនឡើងដល់ ២,២ លាននាក់ និង ​ឆ្នាំ២០២៣ កើនដល់ ៥,៤ លាន​នាក់។ មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា នៅ​ឆ្នាំ២០២៥ ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នឹង​វិលត្រឡប់​ទៅរក​ស្ថានភាព​ដូច​មុន​វិបត្តិកូវីដ-១៩៕


路过

雷人

握手

鲜花

鸡蛋
原作者: 相思蛊 来自: https://www.jianhuadaily.com/20241008/258486