• 柬埔寨资讯

កម្ពុជាមានផែនការអភិវឌ្ឍលើប្រព័ន្ធដឹកជញ្ជូន ១៧៤ គម្រោងតម្លៃ ៣៦,៦៨…

作者:时光偏执 2024-10-12 16:30 102 人关注

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមានផែនការអភិវឌ្ឍគម្រោងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារចំនួន ១៧៤ គម្រោង ដែលមានតម្លៃសរុបប្រមាណ ៣៦,៦៨ ប៊ីលានដុល្លារអាម៉េរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូ»

ការលើកឡើងនេះគឺធ្វើឡើងនាឱកាសដែលសម្តេចធិបតីចូលរួមកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូនៃកិច្ច​​ប្រជុំ​កំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានរំលេច​អំពីផែន​ការមេគ្រប់ជ្រុងជ្រោយស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្ដុភារកម្ពុជា ២០២៣-២០៣៣ ដែលកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់ចំនួន៩៤ គម្រោង​​ផ្លូវដែកចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​ចំនួន២០ គម្រោងផ្លូវអាកាសចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកចំនួន១៥ និង គម្រោងបន្ថែម​ផ្សេងៗ​ទៀតចំនួន៤។

សម្ដេចធិបតីមានប្រសាសន៍ថា ផែនការមេរយៈពេល ១០ ឆ្នាំនេះបង្ហាញពីកាលានុវត្តភាពពិសេសនិងគ្មានដែន​កំណត់សម្រាប់វិនិយោគិនក្នុងតំបន់និងអន្តរជាតិ ជាពិសេសការពិចារណាទៅ​លើការអភិវឌ្ឍ​តាមយន្ត​ការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្ដាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ។ ការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង ៥០ លើពិភពលោកបានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគិនជាសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ ខណៈរាជរដ្ឋាភិ​បាលបានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រនិងជំនួយដល់​វិស័យឯកជននៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។ កម្ពុជាបានអនុវត្តច្បាប់ គោលនយោបាយ និង យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ចនិងការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ឱ្យមានលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់ បង្កើតការងារសមរម្យនិងការគាំពារសង្គម៕


路过

雷人

握手

鲜花

鸡蛋
原作者: 时光偏执 来自: https://www.jianhuadaily.com/20241011/258889